រថយន្ត​ដឹក​ដំឡូង​មី​ចំណុះ​៥​តោន ​កៀរ​រ៉ឺម៉ក​ដឹក​នំបុ័ង​សាច់​ក្រឡាប់​បះ​ជើង​

 

ខេត្តកំពង់ចាម ៖ រ៉ឺម៉កម៉ូតូលក់នំបុ័ងសាច់ និងប្រហិតចៀនត្រូវរថយន្តកូរ៉េធុនធំ១ គ្រឿងចំណុះ៥តោន ដឹកដំឡូងមីបានបើកមកកៀរ ខណៈកំពុងបើកបរនៅលើដងផ្លូវមួយ បណ្តាលឱ្យក្រឡាប់បះជើងទ្រមេឃ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជា ៥ល្ងាច ថ្ងៃទី១៩ មីនា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ចាត់ទុកជាសំណាង ដែល២នាក់ប្តីប្រពន្ធជិះលើម៉ូតូគ្រាន់តែរងរបួស បន្តិចបន្តួច ចំណែករថយន្ត បានបើករត់បានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ទើបសមត្ថកិច្ចឃាត់បាន ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹង ថា រ៉ឺម៉កម៉ូតូដឹកនំបុ័ងសាច់បានចេញមកពីខាងស្រែវាល ឃុំមេសជ្រៃ ជិះ២នាក់ប្តីប្រពន្ធក្នុងទិសដៅពីលិចមកកើតតាមផ្លូវថ្នល់កាត់ ពីភូមិមួយទៅភូមិមួយ ក្នុងគោលបំណងទៅលក់នៅកន្លែងបុណ្យកាន់អង្គក្នុងវត្តមួយនៅភូមិ បែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ ពេលជិះមកដល់ក្នុងភូមិមាឃ១ ឃុំព្រែកកក់ ស្រាប់តែមានរថយន្តធុនធំ១គ្រឿងដឹកដំឡូងមីបានមកពីក្រោយស្របទិស គ្នាក៏វ៉ារ៉ឺម៉កម៉ូតូ តែវ៉ាមិនផុតប៉ះដំបូលរ៉ឺម៉ក ក៏បណ្តាលឱ្យម៉ូតូលក់នំបុ័ងនោះប៉ើងទៅចិញ្ចើមថ្នល់បុកបង្គោល ស្លាកគណបក្សពេញទំហឹងបាក់រាបដល់ដី ឯម៉ូតូបានក្រឡាប់បះជើងទ្រមេឃ បែកកញ្ចក់ទូដាក់ប្រហិតខ្ទេចតែម្តង ។ ភ្លាមៗនោះរថយន្តមិនបានឈប់នៅមើលទេ បានបន្ថែមល្បឿនបើករត់ទៅមុខទៀត ។

ប្រជាពលរដ្ឋបានបឹ្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំព្រែកកក់ឱ្យជួយអន្តរាគមន៍ដេញតាមចាប់រថយន្តបង្កហេតុ ចម្ងាយជិត១០គីឡូម៉ែត្រទើបសមត្ថកិច្ចឃាត់រថយន្តនោះបាន ។ប៉ូលិសបានបញ្ជាក់ថា ករណីនេះត្រូវភាគីម្ចាស់រថយន្តដឹកដំឡូងមីយល់ព្រមចេញសំណងចំពោះ ការខូចខាតទៅឱ្យម្ចាស់រ៉ឺម៉កម៉ូតូ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s