បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដេកស្លាប់ក្នុងផ្ទះ​សំណាក់​វ៉ាយរីវើ

rrrrr

 

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលនៅ ផ្ទះសំណាក់វ៉ាយរីវើ ទីតាំងលេខ១១១ ផ្លូវលេខ១៧២ភូមិទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ មីនា ២០១៣ ខណៈពេលដែលគេប្រទះឃើញ បុរសជនជាតិអូស្រ្តាលីម្នាក់ ដេកស្លាប់ផ្កាប់មុខនៅលើគ្រែពូកក្នុងបន្ទប់លេខ៣០៥ ។

បុរសជនជាតិអូស្រ្តាលីដែល ស្លាប់ក្នុងផ្ទះសំណាក់វ៉ាយរីវើត្រូវបានគេស្គាល់ឈ្មោះ HEA GEREA អាយុ៥៧ឆ្នាំ ជាអ្នកទេសចរកាន់លិខិតឆ្លងដែនលេខ អិល០៦៧៨៨០៤ ស្នាក់នៅផ្ទះសំណាក់ខាងលើ ។យោងតាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៨ មីនា ២០១៣វេលាម៉ោង៤ និង៣០នាទីរសៀល បុរសជនជាតិអូស្រ្តាលីឈ្មោះ HEA GEREA បានមកជួលបន្ទប់លេខ៣០៥ ក្នុងផ្ទះសំណាក់វ៉ាយរីវើស្នាក់នៅម្នាក់ឯង ។

លុះដល់ថ្ងៃទី២០ មីនា២០១៣វេលាម៉ោងប្រហែលជា០១ និង៣០នាទីរសៀល បុគ្គលិកស្រីបានទៅគោះទ្វារបន្ទប់ ដែលបុរសនោះស្នាក់នៅ ដើម្បីរៀបចំបន្ទប់ ក៏ប៉ុន្តែមិនមានការឆ្លើយតប និងបើកទ្វារ ស្របពេលដែលមានអ្នករត់រ៉ឺម៉កម៉ូតូ មករង់ចាំបុរសជនជាតិអូស្រ្តាលីខាងលើ ដើម្បីដឹកទៅកាន់ស្ថានទូតវៀតណាម ហើយពេលនោះអ្នកទទួលភ្ញៀវឈ្មោះនីន បាននាំមកបន្ទប់ជនរងគ្រោះ និងយកកូនសោមកចាក់បន្ទប់ រួចចូលទៅអង្រួនឲ្យបុរសរងគ្រោះភ្ញាក់ ។

តែជនជាតិអូស្ត្រាលីនេះ ដៃជើងឡើងរឹង ហើយហូរទឹកមាត់គ្មានដង្ហើម ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ឲ្យនគរបាលបុ៉ស្តិ៍រដ្ឋបាលជ័យជំនះ ។ មូលហេតុនៃការស្លាប់ជនជាតិអូស្ត្រាលីខាងលើ មិនត្រូវបានសមត្ថកិច្ចឱ្យដឹងនោះឡើយ៕

rrrrr

stdyj

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s