បុរសម្នាក់ ត្រូវអ្នកលក់ផ្លែឈើតាមផ្លូវ ចាក់ ៧កាំបិត របួសយ៉ាងធ្ងន់ធ្ងរ

 

 

យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រ របស់ប្រទេសចិន បានឲ្យដឹងថា បុរសម្នាក់ បានទទួលរងការវាយប្រហារ ដោយចាក់នឹងកាំបិត អស់ជាច្រើនកន្លែង ក្នុងពេលដែលគាត់ កំពុងបំពេញការងាររបស់ខ្លួន បណ្តាលអោយរងរបួស យ៉ាងធ្ងន់ធ្ងរជាទីបំផុត ហើយពេលនេះ កំពុងសំរាក ព្យាបាលក្នុងបន្ទប់ ICU នៅឡើយ។

ជនរងគ្រោះ មានឈ្មោះ Su Jiaquan អាយុ ២៧ឆ្នាំ ជាសមាជិកម្នាក់ របស់ក្រុមអ្នកអនុវត្តច្បាប់ ក្នុងទីក្រុង Guangzhou ប្រទេសចិន។ នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី ១៧ មីនា កន្លងទៅថ្មីៗនេះ ក្នុងពេលដែលគាត់ និង គ្នាគាត់ម្នាក់ទៀត កំពុងបំពេញការងារ ដើរត្រួតពិនិត្យសណ្តាប់ធ្នាប់ នៅផ្លូវមួយកន្លែងនោះ ក៏បានឃើញអ្នកលក់ផ្លែម្នាស់ម្នាក់នៅតាមផ្លូវ ហើយពួកគាត់ក៏បានដេញអោយអ្នកលក់នោះ ចេញពីផ្លូវ មិនអោយលក់នៅទីនោះឡើយ ប៉ុន្តែភ្លាមៗនោះ អ្នកលក់ម្នាស់ ស្រាប់តែដកកាំបិត ចាក់ទៅលើបុរស ជាជនរងគ្រោះតែម្តង ដោយគាត់ត្រូវបានចាក់ចំដងខ្លួន ក្បាល និង មុខ ដែលសរុបទាំងអស់ ចំនួន ៧កាំបិត។

ទោះជាយ៉ាងណា ជនល្មើស ដែលមានអាយុប្រមាណ ៤០ឆ្នាំ ពេលនេះត្រូវបានបញ្ជូន ទៅកាត់ទោស ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s