គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២០ ខែមីនា មានមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ ស្រាល ១៦នាក់

 

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង នៅទូទាំងប្រទេស ចំនួន ០៩លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រីម្នាក់), របួសធ្ងន់ ០៨នាក់ (ស្រី ០២នាក់) និងរបួសស្រាស ០៨នាក់ (ស្រីម្នាក់) នេះបើតាមការឲ្យដឹង ពីនាយកដ្ឋាន សណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ។

ប្រភពខាងលើបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៥គ្រឿង ក្នុង នោះម៉ូតូ ០៧គ្រឿង, រថយន្តធុនតូច ០៥គ្រឿង, យាន្តផ្សេងៗ ៣លើក ។ មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះ ថ្នាក់ មកពី បើកបរលើសល្បឿន ០៤លើក ,មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ០១លើក, ប្រជែងគ្រោះថ្នាក់ ០១លើក និង កត្តាផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ ជិះម៉ូតូមិនពាក់មួក សុវត្ថិភាព ០៦នាក់ (យប់ ០៣នាក់) ។

ចំពោះរថយន្តដែល ទទួលរងការផាកពិន័យ នៅអង្គភាព នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៥៨ គ្រឿង រថយន្តទេសចរណ៍ ១០គ្រឿង, រថយន្តដឹកអ្នកដំណើរ ធុនតូច ២៤គ្រឿង, រថយន្តដឹកអ្នកដំណើរ ធុនធំ ១៧គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ០៧គ្រឿង ។

រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ ពិន័យរួចរាល់ នៅអធិការដ្ឋាន នគរបាល ស្រុក/ខណ្ឌ ០៤គ្រឿង, នៅ ស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤៨គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ០៦ គ្រឿង ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s