NUM ជួយ​ឧប​ត្ថម្ភ​ដល់​និស្សិត អគ្គិ​ភ័យ​ឆេះ​ផ្ទះ

ភ្នំពេញៈ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងយុវជន កាយរិទ្ធិកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM) ដែលដឹកនាំ ដោយលោក កុយ កុសល ព្រឹទ្ធិបុរសរង មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងគណនេយ្យ នៅថ្ងៃទី១៨ ខែមីនា បាននាំយកថវិកា និងសម្ភារៈមួយចំនួន ទៅឧបត្ថម្ភជូន ដល់និស្សិត ដែលរងនូវអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ថវិកាទាំងនេះមានចំនួន ៨៥ម៉ឺនរៀល និងសំភារៈគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ដូចជា អង្ករ៥០ គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ កន្ទេល១ ដើម្បីជួយចែករំលែកជូនដល់ និស្សិត លឹម តារាច័ន្ទ សិក្សាឆ្នាំទី៣ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ដែលត្រូវ អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នំា២០១៣ ។

តំណាង NUM បានឱ្យដឹងថា ការជួយគ្នាទៅវិញទៅមក គឺជាទំលាប់របស់និស្សិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ទៅហើយ ជាក់ស្តែងថវិកាទំាងនេះ បានមកពីការរៃអង្គាសរបស់និស្សិត បុគ្គលិក សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង NUM រួមជាមួយអំណោយ បន្ថែមខ្លះទៀតពីលោក បណ្ឌិត កុយ កុសល ផ្ទាល់ខ្លួនផង ។

និស្សិត លឹម តារាច័ន្ទ បានថ្លែងអំណរគុណ ចំពោះនិស្សិតអាហារូបករណ៍ ក៏ដូចជានិស្សិត បុគ្គលិក សាស្រ្តាចារ្យ NUM រួមទាំង យុវជនកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាយចារិទ្ធកម្ពុជា ជាពិសេសលោក កុយ កុសល ដំណាងលោក ហោ ប៉េង សាកលវិទ្យាធិការ ដែលតែងតែយកចិត្តទុកដាក់ ចំពោះនិស្សិតនានារបស់ខ្លួន នៅពេលពួកគេជួបគ្រោះអាសន្ន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s