តន្រ្តី កូកា-កូឡា ឆ្នាំ ២០១៣ កំពុងតែទទួលបាន ការគាំទ្រពីយុវវ័យ

ភ្នំពេញៈ តន្រ្តី កូកា-កូឡា ឆ្នាំ២០១៣ កំពុងតែធ្វើឱ្យ យុវវ័យជាច្រើន ចាប់អារម្មណ៍ ដោយសារ តែតន្រ្តីនេះ បានផ្តល់ឱកាស ដល់យុវវ័យបញ្ចេញ សមត្ថភាព រាំ ច្រៀង និងសម្តែង ជាពិសេស មានការចូលរួមដោយ កំពូល តារាចម្រៀងល្បីៗ ដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោកជុំ លីណូ លោកករុណា ពេជ្រ លោក សុគន្ធ ថេរ៉ាយុ ជាដើម ។

តន្រ្តី កូកា-កូឡា២០១៣ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា រហូតដល់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៣ រៀងរាល់ ថ្ងៃសុក្រ ចុងសប្តាហ៍ កាន់តែធ្វើឱ្យយុវវ័យ រំភើបរីករាយ ជាងឆ្នាំមុនៗ ទៅទៀត ដែលចាប់ ផ្តើមប្រគំ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល កំពង់ចាម សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា បានឱ្យដឹងថា រថយន្ត កូកា-កូឡា ដែលបាន តុបតែង ជាលក្ខណៈ ឆាក រួចជាស្រេច បានធ្វើការផ្សព្វផ្សាយ រយៈពេល ៤ ថ្ងៃ មុនការប្រគំតន្រ្តី ដែល២ថ្ងៃ ជាការប្រកាស អញ្ជើញយុវវ័យ ចូលរួម និងថ្ងៃទី៣ និងទី ៤ ជាថ្ងៃប្រឡងជ្រើសរើស ហើយបុគ្គលមាន សមត្ថភាព នឹងអាចឈាន ចូលទៅប្រកួត ក្នុងការ ប្រគំតន្ត្រីផ្ទាល់ ដោយមាន ការចាក់ផ្សាយ នៅលើកញ្ចក់ ទូរទស្សន៍ MyTV។ ជ័យលាភី នៅតាម បណ្តាលខេត្តនីមួយៗ នឹងចូលរួមប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងភ្នំពេញ ជាមួយនឹង ឱកាសឈ្នះ ទឹកប្រាក់ ចំនួន ១០០០ដុល្លារ និងរង្វាន់ ផលិតផល កូកា-កូឡា ជាច្រើនទៀត។

ជាមួយនឹងភាពរីករាយ នៃកម្មវិធីនេះ ក្រុមហ៊ុនបានអនុញ្ញាត ដល់រាល់ការទិញ កូកា-កូឡា ស្រ្ពៃតិ៍ ហ្វាន់តា ដាសានី ស្វេប សាមុរ៉ៃ ទឹកផ្លែឈើមីនុតម៉េដ អតិថិជននឹងទទួលបាន ឆ្នោតផ្សងសំណាង ១សន្លឹក និងទិញទឹកដាសានីចំណុះ ១,៥លីត្រ ទទួលបានឆ្នោតផ្សងសំណាង ២សន្លឹក ព្រមទាំងទិញ ផលិតផល កូកា-កូឡា ស្រ្ពៃតិ៍ ហ្វាន់តា (គ្រប់រសជាតិ) ដបប្លាស្ទិកចំណុះ ១,៥លីត្រ ទទួលបាន ឆ្នោតផ្សង សំណាង ៤សន្លឹក ហើយពួកគេអាច បំពេញឈ្មោះ លេខទូរស័ព្ទដៃ ចាប់ឆ្នោត ក្នុងការ ប្រគំតន្រ្តី កូកា-កូឡា ដើម្បីឈ្នះរង្វាន់ ជាច្រើន ដូចជា ទូរទស្សន៍ ទូរទឹកកក កាម៉េរា ទូរស័ព្ទដៃ កូកា-កូឡា ដាសានី សាមុរ៉ៃ និង មីនុតម៉េដ ជាច្រើនរង្វាន់ ផងដែរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s