ឃាត់ខ្លួន អ្នកជំនួញ គ្រឿងញៀន ស្រី ប្រុស ២នាក់ ដកហូតថ្នាំញៀន ១១៨គ្រាប់

 

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ស្រុកសំពៅលូន បានចេញឃាត់ ខ្លួនក្រុមអ្នកជួញដូរ ថ្នាំញៀនស្រី-ប្រុស ២នាក់ បានជាបន្ដបន្ទាប់ និងដកហូតថ្នាំ ញៀន ១១៨គ្រាប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣ ។

មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកសំពៅលូន លោក អាញ់ កាម៉ាល់ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាម ទូរស័ព្ទថា នៅវេលាម៉ោង ប្រមាណ ៩ និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា បន្ទាប់ពី ការតាមដាន និងស៊ើបអង្កេត អស់ជាច្រើន ថ្ងៃ កម្លាំងរបស់លោក បានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ យុន វ៉ាន់ថា អាយុ ២០ ឆ្នាំ ខណៈកំពុងជិះម៉ូតូតាមផ្លូវលំ ក្នុងភូមិ គីឡូម៉ែត្រលេខ ១៣ ឃុំសន្ដិភាព ស្រុក សំពៅលូន ខេត្ដបាត់ដំបង រួមទាំងដកហូត ថ្នាំញៀនបាន ៨គ្រាប់ ។

បន្ទាប់ពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរូបនេះរួច កម្លាំង អ.ហ ក៏បន្ដចុះទៅឃាត់ខ្លួនស្ដ្រីម្នាក់ទៀត ឈ្មោះ ឯម នាង អាយុ ២៤ឆ្នាំ នៅនឹងផ្ទះ ក្នុងភូមិឃុំជាមួយគ្នា ដោយដកហូតបានថ្នាំ ញៀនចំនួន ១១០ គ្រាប់ ។

ជនសង្ស័យ យុន វ៉ាន់ថា បានឱ្យដឹងថា ថ្នាំញៀនដែលគេ យកមកចរាចរណ៍លក់ដូរ ក្នុងភូមិនេះ គឺទិញពីស្ដ្រីសង្ស័យ ឯម នាង។ តែស្ដ្រីសង្ស័យ ឯម នាង បានបដិសេធថា ថ្នាំញៀននេះ គឺជារបស់ប្ដីនាងទេ ។ ដោយ ឡែក បុរសជាប្ដីរបស់ស្ដ្រី ឯម នាង បាន រត់គេចខ្លួនបាត់ហើយ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង ២ខាងលើ កម្លាំង អ.ហ កំពុងតែកសាង សំណុំរឿង បញ្ជូនជនសង្ស័យទាំង ២ ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ដ បាត់ដំបង ដើម្បីចាត់ការបន្ដ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s