Lady Gaga សង្ឃឹមពាក់រ៉ូបមង្គលការ ដែលច្នៃម៉ូដដោយ Donatella Versace

យោងតាមប្រភពព័ត៌មានពីគេហទំព័រ lollipop បានឲ្យដឹងថា កំពូលតារាចម្រៀង Lady Gaga បានឲ្យជនជាតិអ៊ីតាលីម្នាក់ ច្នៃម៉ូដរ៉ូបមង្គលការ ឲ្យនាង ដោយច្នៃជាពណ៌ខ្មៅ លាយពណ៌មាស ជាមួយនឹងគ្រាប់ពេជ្រ ដែលមានតម្លៃថ្លៃ។

ប្រភពព័ត៌មានពីកាសែត Sun newspaper បានឲ្យដឹងថា “Lady Gaga បានចំណាយលុយ អស់រាប់លានដុល្លា សម្រាប់ឈុត សម្លៀកបំពាក់មួយនោះ”។

កំពូលតារាដ៏ល្បីរូបនេះកំពុងរក ពេលវេលាស័ក្តិសម ដើម្បីរៀបចំមង្គលការ ក្នុងរដូវក្តៅនេះ ក្នុងទីក្រុង New York ដើម្បីអាចឲ្យយាយ របស់នាងបានចូលរួម៕

Leave a comment