ប៊ុន ផៃលីន គូរស្នេហ៍ ទិញផ្ទះល្វែងឱ្យ

ភ្នំពេញ៖ តារាចម្រៀងនិងជាសម្តែង និយមបង្ហាញ ដើមទ្រូងកញ្ញា នាង ប៊ុន ផៃលីន ក្រោយពីបានប្រទះ ជួបស្នេហ៍ថ្មីជាមួយបុរសវ័យ ប្រមាណជាង៥០ ឆ្នាំជា

អាណិកជនខ្មែរ នៅប្រទេសអូស្ត្រាលី ហាក់មានរាសីឡើងក្រឺៗ តែម្តងដោយសារមាន អ្នកចាំជួយទំនុកបំរុង ការរស់នៅពីក្រោយ។

មុននេះនាង ប៊ុន ផៃលីន បានបញ្ជេញព័ត៌មា នឱ្យដឹងថាបច្ចុប្បន្ន នាងកំពុងមានទំនាក់ទំនង ស្នេហាជាមួយបុរស អាណិកជនខ្មែរ ដែលរស់នៅ ប្រទេសអូស្ត្រាលីម្នាក់។ ហើយកំពុងតែស្ថិតក្នុង ដំណាក់កាលនៃ ការមើលចិត្តគ្នាទៅវិញទៅ មកផងដែរមុននិងឈាន ទៅដល់ការរៀបចំពិធី ភ្ជាប់ពាក្យជាផ្លូវការ។

ស្របពេលជាមួយគ្នានេះដែរ គេបានដឹងថា ស្រីស្រស់ ប៊ុន ផៃលីន ក៏បានទទួល កាដូពិសេសជាផ្ទះមួយល្វែង មានកម្ពស់ពីរជាន់ ដែលមានតម្លៃ រាប់ម៉ឺនដុល្លា ពីគូរស្នេហ៍ម្នាក់នេះផងដែរ។ ក្រោយពីបុរសម្នាក់នេះ បានជិះយន្តហោះឆ្លង ទ្វីបដើម្បីស្កាត់មកជួប ប៊ុន ផៃលីន នៅស្រុកខ្មែរ កាលពីថ្មីៗកន្លងនេះ។

ជួបជាមួយគេហទំព័រLooking TODAY តាមទូរស័ព្ទកញ្ញាប៊ុន ផៃលី បាននិយាយឱ្យដឹងថាចាស..បង! គាត់ពិតជាបាន ទិញផ្ទះឱ្យខ្ញុំមែន…តែទើបតែកក់លុយទេ ព្រោះផ្ទះនោះកំពុងតែធ្វើគឺ មិនទាន់រួចរាល់ ស្រួលបួលនោះទេ។ ផ្ទះដែលនាងខ្ញុំទិញ នោះមានទីតាំងនៅ ម្តុំគីឡូលេខ៧ ហើយជាប្រភេទផ្ទះល្វែង ដែលមានកម្ពស់ពីរជាន់។

ស្រីស្រស់ទងវង ប៊ុន ផៃលីបាននិយាយបន្ត ថាបើតាមចិត្តរបស់ ខ្ញុំគឺចង់បានផ្ទះវីឡាឯណោះ ប៉ុន្តែគាត់ (គូរស្នេហ៍) ឱ្យទិញផ្ទះល្វែងសិន ទើបនាងខ្ញុំក៏សម្រេច ចិត្តទទួលយកដោយ ទិញផ្ទះល្វែងនេះ តាមគាត់ទៅ។ជាមួយគ្នានេះដែរ ប៊ុន ផៃលី បង្ហាញពីមហិតា ចង់បានឡាន សេរីទំនើបផងដែរ ប្រសិនជាគូស្នេហ៍ អាណិកជនម្នាក់នេះ យល់ព្រមតាម សំណើររបស់នាងនោះ។

គួររំលឹកថា កាលពីថ្មីៗមកនេះគេបានដឹងថា បុរសអ្នកជំនួញ ម្នាក់មានវ័យ៥៨ ឆ្នាំហើយជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី បានលង់ស្នេហ៍ជាមួយ តារាចម្រៀងស្រី កញ្ញា ប៊ុន ផៃលីន ហើយក៏បានវេចបង្វិច ឡើងយន្តហោះពីអូស្ត្រាលី មកខ្មែរដើម្បីជួបជាមួយនាង ប្រមាណជាង មួយខែទៀតផង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s