ក្រុមហ៊ុន ខ្មែរ ប្រ៊ូវើរី គាំទ្រដល់ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ ជំរុញឱ្យមាន សោភ័ណភាពទីក្រុង

ភ្នំពេញៈ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលជាក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជា បានកាលពីវថ្ងៃទី១៥ ខែមីនា កន្លងទៅ បានចុះ អនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយមន្ទីរបរិស្ថាន


រាជធានីភ្នំពេញ ដើម្បីចូលរួម គាំទ្រ និងជំរុញ ការរៀបចំបរិស្ថានទីក្រុង ឱ្យមានសោភ័ណភាព ។

ពិធីចុះហត្ថលេខា លើ MOUនេះ បានធ្វើឡើង នៅក្នុងរោងចក្រស្រាបៀរកម្ពុជា រវាងលោកឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុននេះ និងលោក ជៀក អាង ប្រធានមន្ទីរបរិស្ថាន ក្នុងនោះ ក្រុមហ៊ុន ក៏បានឧបត្ថម្ភ ទឹកប្រាក់ឧបត្ថមចំនួន ៤.៦២០ ដុល្លារអាមេរិក ជូនដល់ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ សម្រាប់ឱ្យប្រើប្រាស់ ផ្ទាំងប៉ាណូ ផ្សព្វផ្សាយ ពីទីក្រុងស្អាត ផងដែរ។

លោក លាង ម៉េង បានមានប្រសាសន៍ថា ថវិកាទាំងនេះ ជាការចូលរួមចំណែក ដល់សង្គម ជំរុញឱ្យ មានទីក្រុងស្អាត តាមរយៈ ការបង្កើនចំណេះដឹង  និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការទុកដាក់ សម្រាម កុំឱ្យរាយប៉ាយ ដែលអាចបណ្តាល ឱ្យមានផល ប៉ះពាល់ ដល់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថាន របស់រាជធានីភ្នំពេញ ព្រមទាំង សម្រាប់ការផលិត ផ្ទាំងប៉ាណូផ្សព្វផ្សាយ តាមដងវិថី ចំនួន ៣០ផ្ទាំង ក្នុងការប្រើប្រាស់ ជំនួសផ្ទាំង ប៉ាណូចាស់ៗ និងប្រើប្រាស់សម្រាប់ យុទ្ធនាការ ៥ មហាវិថីស្អាត។

លោក ជៀក អាង ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត ដែលបានចូលរួម យ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែក ជួយជំរុញ ដល់កម្មវិធីទីក្រុងស្អាត នៅរាជធានីភ្នំពេញ ដើម្បីនាំ មកនូវ បរិស្ថានល្អស្អាត ក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ដែរថា ស្រាបៀរកម្ពុជា តែងតែចូលរួមចែករំលែក យ៉ាងច្រើនក្នុង សង្គមកម្ពុជា តាមរយៈ ឧបត្ថម្ភគាំទ្រ ដល់កម្មវិធី របស់ រាជរដ្ឋាភិបាល កាកបាទក្រហម កម្មវិធីទីក្រុងស្អាត និង ផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រ ផងដែរ។ បច្ចុប្បន្ន ក្រៅពីទទួលបាន ការពេញ និយមក្នុងស្រុក ស្រាបៀរនេះ ក៏បាន នាំចេញ ទៅកាន់បរទេសផងដែរ រួមមាន ប្រទេសជប៉ុន បារាំង និង ម៉ាឡេស៊ី ជាដើម ៕

www.dap-news.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s