របៀបលុបសារ Error នៅពេល Login នៅក្នុង WordPress

Remove Error Message on the Login Page

អត្ថបទនេះត្រូវបានសរសេរ​ដោយ៖    សំបុកអាយធី  |  កាលបរិច្ឆេទចុះផ្សាយ៖១២ មិនា ២០១៣


 
inShare1

ក្នុងការប្រើប្រាស់ WordPress ឲ្យស្ទាត់ជំនាញ​លោកអ្នក ចាំបាច់ត្រូវស្វែងយល់​ពីគន្លឹះ​នានា ដែលអាចជួយលោកអ្នក​ក្នុងការ​ថែរក្សា និងការពារសុវត្ដិភាព​គេហទំព័​រ​របស់​អ្នក​ឲ្យបានស្ថិតស្ថេរ ដោយជៀសឆ្ងាយ​ពីការវាយប្រហារ​ពី Hacker កម្រិតទាប ឬមធ្យម ។ ថ្ងៃនេះសំបុកអាយធី សូមបន្ត​លើកជូន​នូវដំណោះស្រាយ និងគន្លឹះ​ថ្មី​មួយទៀត ដើម្បីបង្ការ​នូវចន្លោះប្រហោងនានា ដែលអាចកើតមាន ។

ជាធម្មតា នៅពេលដែលលោកអ្នក​វាយលេខសម្ងាត់ ឬឈ្មោះ​ប្រើប្រាស់​របស់លោកអ្នកខុស នៅពេល Login ចូលប្រើក្នុង WordPress Dashboard វាតែងតែ បង្ហាញ​នូវសារ ដែលបញ្ជាក់ថា​លោកអ្នក​ខុសអ្វី? ដើម្បីអាចឲ្យអ្នក​ធ្វើការ​កែតម្រូវនូវកំហុស យ៉ាងងាយស្រួល ។ យ៉ាងណាមិញ វាក៏មានភាពងាយស្រួល​ផងដែរ សម្រាប់​ឲ្យជនដែល​មានគំនិត​អាក្រក់​មកលើគេហទំព័រ​របស់អ្នក ។ ប្រសិនបើគេ (Hacker) អាចដឹងពីព័ត៌មាននៃកំហុស​ទាំងនេះ វានឹងអាចជាជំនួយ​ដល់ពួកគេ​ទៅវិញ ។

កូដ PHP ដ៏ខ្លីមួយជួរ​ខាងក្រោមនេះ អាចជួយលោកអ្នក​ក្នុងការលុបសារ ដែលបង្ហាញនូវព័ត៌មាន​នៅពេលវាយខុស៖

1 add_filter('login_errors',create_function('$a'"return null;"));

បញ្ជាក់៖ សូមបញ្ចូលកូដនេះ ទៅក្នុង File functions.php ដែលស្ថិតនៅទីតាំងនៃ Theme របស់អ្នក ។

បន្ទាប់ពីវាយ ឬចម្លងកូដខាងលើរួចហើយ សូមសាកល្បង​ចូលទៅមើល​ក្នុង Form Login ដោយវាយលេខសម្ងាត់ និងឈ្មោះប្រើប្រាស់ដែលខុស វានឹងបង្ហាញ៖

Remove Error Message on the Login Page

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s