ប្រវត្តិ​សង្ខេប​ក្រុម​ស្រី​ស្អាត​កូរ៉េ SISTAR ម៉េច​ហ្ន៎!

ស្រប ​ពេល​នៃ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់​ក្រុម​តារា​ចម្រៀង​ស្រី​ស្អាត​ កូរ៉េ SISTAR  នៅ​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មីនា​នេះ យើង​នាំ​គ្នា​មក​មើល​ប្រវត្តិ​របស់​ពួក​គេ​បន្តិច​សិន៖

ប្រវត្តិរូប​សង្ខេប
SISTAR  (ជា​ភាសា​កូរ៉េ 씨스타) គឺ​ជា​ក្រុម​ចម្រៀង​ស្រី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បង្កើត​ឡើង​ ដោយ ផលិតកម្ម Starship Entertainment នៅ​ឆ្នាំ​២០១០។ សមាជិក​ទាំង​៤​របស់​គេ​រួម​មាន Hyorin, Bora, Soyouនិង Dasom។

មក​ដល់ ​ឆ្នាំ ២០១១ SISTAR បាន​បង្កើត​ក្រុម​រង​មួយ​ទៀត​ហៅ​ថា  SISTAR 19ដែល​មាន​សមាជិក ២នាក់( Hyolyn និង Bora  ដែល​បំបែក​ចេញ​ពី SISTAR)ហើយ​ក្រោយ​មក​បាន​ប្រកាស​អាល់ប៊ុម​ថ្មី​មួយ គឺ “So Cool” នៅ​ថ្ងៃ​ទី ៣១ កក្កដា ។ ក្រុម​រង​មួយ​នេះ​ក៏​មិន​ធម្មតា​ដែរ ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មិត្ត​អ្នក​ស្ដាប់ ជាមួយ​បទ​ចម្រៀង “Ma Boy”។ ប៉ុន្តែ​ក្រោយ​មក SISTAR 19 មិន​មាន​ចេញ​បទ​ថ្មី​ទៀត​ទេ ដោយ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី។

សមិទ្ធផល​បន្ត​បន្ទាប់ SISTAR
បទ​ចម្រៀង​ដំបូង​របស់​ពូក​គេ “Push Push” បាន​ចេញ​នៅ​ថ្ងៃ​ទី ០៣ ខែ​មិថុនា ឆ្នាំ ២០១០ មុន​ពេល​វីដេអូ​ចម្រៀង​​របស់​គេ​ក៏​បាន​ចេញ​នៅ​២​ថ្ងៃ​បន្ទាប់ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ទូទាំង​ពិភពលោក។
បន្ត​មក​ទៀត បទ​ចម្រៀង​ទី​២ “Shady Girl” បាន​ចេញ​ផ្សាយ​ជា​សាធារណ​នៅ ថ្ងៃ​ទី​២៥​ខែ​សីហា ឆ្នាំ​២០១០។ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ពួក​គេ​ក៏​បាន​ចេញ​បទ​ចម្រៀង​ទី​៣​បន្ថែម​ទៀត មាន​ចំណង​ជើង​ថា “How Dare You” ដែល​បទ​នេះ​ គឺ​ជា​បទ​ដែល​បាន​ធ្វើ​អោយ SISTAR ឡើង​កូដ​ខ្លាំង​មែន​ទែន ក្នុង​នោះ​ពួក​គេ​ថែម​ទាំង​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ផង​ដែរ​នៅ​ក្នុង​ តារាង​តន្ត្រី​របស់​កូរ៉េ ដូច​ជា MelOn, Mnet, Soribada, Bugs, Monkey3, និង Daum Music ទៀត​ផង។

នៅ​ដើម​ខែ​មេសា SISTAR បាន​ប្រកាស​ពី​គម្រោង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ថ្មី​របស់​គេ​ចំនួន ៤១​ប្រទេស ដោយ​ក្នុង​នោះ​អាល់ប៊ុម​ចម្រៀង ៦​បទ ត្រូវ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ក្រោម​ចំណង​ជើង “Alone”។ អាល់ប៊ុម​ថ្មី​នេះ​បាន​ភ្ជាប់​មក​នូវ បទ​ចម្រៀង “Loving U” និង បទ​ថ្មី​មួយ “Holiday” ព្រម​ទាំង​បានremix ភ្លេង​ថ្មី​នូវ​បទ​ចម្រៀង​ចាស់ៗ ដូច​ជា​បទ Alone, Ma Boy, So Cool, How Dare You និង Push Push ផង។ ដោយ​ឡែក​វីដេអូ​ចម្រៀង “Loving U” បាន​ទទួល​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ ដោយ​បាន​យក​ឈ្នះ​បទ​ចម្រៀង​ដទៃ​ទៀត​លើ​គ្រប់​តារាង​តន្ត្រី​ទាំងអស់​នៅ​ កូរ៉េ​ខាង​ត្បូង។

ជោគជ័យ​នៅ​ឆ្នាំ ២០១៣ និង​ការ​ត្រលប់​មក​វិញ​នូវ  SISTAR19
នៅ​ខែ​មករា ក្រុម​ចម្រៀង SISTAR បាន​ចេញ​ផ្សព្វផ្សាយ​ពី​ការ​ត្រលប់​មក​វិញ​នូវ​ក្រុម SISTAR19 ជាមួយ​បទ​ចម្រៀង និង​វីដេអូ​បទ​ចម្រៀង​ព្រម​គ្នា គឺ​បទ “Gone Not Around Any Longer” ។ បទ​ចម្រៀង​នេះ បាន​ដណ្ដើម​តំណែង​កំពូល​បទ​ចម្រៀង​លើ​គេ​បង្អស់​ក្នុង​តារាង​តន្ត្រី​មួយ​ ចំនួន​នៅ​ប្រទេស​កូរ៉េ​។ ព្រម​គ្នា​ជាមួយ​ជោគជ័យ​នេះ ប្រធាន​ក្រុម Hyorin បាន​បញ្ជាក់​ថា​ពួក​គេ និង​ក្រុម​ការងារ​កំពុង​ដុត​ដៃ​ដុត​ជើង​សម្រាប់ អាល់ប៊ុម​ទី​២​របស់​គេ​ដែល​នឹង​ត្រៀម​ចេញ បន្ទាប់​ពី​បញ្ចប់​ការ​ផ្សព្វផ្សាយ​របស់ SISTAR19។

ពាន​រង្វាន់
ក្នុង​ឆាក​ជីវិត​នៃ​វិស័យ​សិល្បៈ ពួក​គេ​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​មួយ​ចំនួន​ផង​ដែរ ដូច​ជា កម្មវិធី​Golden Disk Awards ដោយ​ទទួល​បាន​ក្នុង​ឋានៈ​ជា​តារា​ថ្មី​ល្អ​បំផុត។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១០ SISTAR បាន​ឈ្នះ​ពាន​រង្វាន់​របស់ Music Bank ជា​លើក​ដំបូង សម្រាប់​បទ​ចម្រៀង​ទោល “How Dare You”។ នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់  Mutizen Award ទៀត​របស់​កម្មវិធី Inkigayo ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ​។
ក្រៅ​ពី​នេះ ពួក​គេ​បាន​ជាប់​ឈរ​ឈ្មោះ​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​ចំនួន ៣១​ដង ដោយ​ក្នុង​នោះ​ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ ២១ដង ដោយ​ពាន​រង្វាន់​ធំ​ទាំង​នោះ​រួម​មាន Cyworld Digital Music Award, Republic of Korea Entertainment Arts Awards, Seoul Music Awards, Korea Lifestyle Awards, Mnet 20′s Choice Awards, Mnet Asian Music Awards។

ដឹង ​ពី​ប្រវត្តិ​របស់ SISTAR ហើយ កុំ​ភ្លេច​ថា ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ​ដ៏​ល្បី​នេះ នឹង​លេច​មុខ​នៅ​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មីនា ខាង​មុខ​នេះ​ហើយ។
ដូច្នេះ តើ​ប្រិយមិត្ត​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ចំពោះ​វត្តមាន​លើក​ដំបូង​របស់​ពួក​គេ​នៅ​ប្រទេស​យើង​នេះ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s