ជិះម៉ូតូបុកបង្គោល របាំងធ្វើការ ដ្ឋានស្ពាន ធ្លាក់មនុស្ស ចូលរណ្តៅ របួសធ្ងន់ស្រាល ២នាក់

www.dap-news.com

កណ្តាលៈ បុរសពីរនាក់ជិះម៉ូតូ មួយគ្រឿង ជ្រុលទៅបុក របាំងការ ដ្ឋានសាងសង់ ស្ពាន បណ្តាលឲ្យ អ្នកជិះម៉ូតូទាំង ពីរនាក់ខ្ទាត ចេញ ពីម៉ូតូធ្លាក់ ចូលទៅក្នុងរណ្តៅ ដែលជីក ធ្វើស្ពាន រងរបួសធ្ងន់ ស្រាលទាំង ពីរតែម្តង និងម៉ូតូរង ការ ខូចខាតបន្តិចបន្តួច ត្រូវបានគេដឹក យកទៅ សង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ ពុំទាន់ដឹកអំពីអត្តសញ្ញាណ ឬ    សាច់ញាតិនោះឡើង ។ ហេតុនេះកើតឡើងកាលពីវេលាម៉ោង២០ និង១៣នាទីថ្ ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិលេខ៨ ចំណុចគល់ស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អត់មានស្លៀក ពាក់ខោអាវនោះទេ ស្លៀកក្រមា មានកំពស់ប្រហែល១ម៉ែត្រ៦៥ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1V-8975 ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ទាំងពីរជិះម៉ូតូឌុបគ្នាក្នុងទិសដៅ ពីកើតទៅលិចលុះដល់ចំណុចកើតហេតុមិនដឹងជាមានរឿងអ្វី ស្រាប់តែ ជ្រុលចង្កូតទៅបុកបង្គោល របាំងដែល បាំងធ្វើការដ្ឋានសាងសង់ ស្ពានបណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ខ្ទាត់ ធ្លាក់ចូលទៅក្នុងរណ្តៅ ស្ពានបណ្តាលឲ្យ រងរបួសធ្ងន់ស្រាលទាំងពីរ រីឯម៉ូតូរងការខូចខាតបន្តិចបន្តួច ។

បន្ទាប់ពីកើតហេតុនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗជួយធ្វើអន្តរាគមន៍និងធ្វើកំណត់ហេតុរួចបាន ហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែជនរងគ្រោះពុំត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s