BlackBerry 10 app កើន​ឡើង​ដល់ ១០​ម៉ឺន​ហើយ!

Looking Today

ក្រុមហ៊ុន BlackBerry បានឲ្យយើងដឹងថា កម្មវិធីទីផ្សារ BlackBerry World របស់ខ្លួន ទទួលបាន Apps ស្ទុះឡើងលើស ១០០.០០០ apps ហើយ។  ខណៈដែលតួលេខនេះ នៅតែតិចជាងប្រព័ន្ធ iOS និង Android ឆ្ងាយនោះ ក្រុមហ៊ុននៅតែបង្ហាញជំហរបើកទូលាយ និងផ្តល់ចំណូលខ្ពស់ដល់ Developer ដែលបញ្ចូល apps សម្រាប់ BB 10.ដដែល។

បន្ថែមលើចំនួន Apps កើនខ្ពស់នេះផងដែរ ក្រុមហ៊ុន BlackBerry ក៏បានប្រកាសផងដែរថា ក្រុមហ៊ុនផលិត Apps ធំៗ មួយចំនួនបានក្លាយ ជាដៃគូរបស់ខ្លួនផងដែរ ដូចជា ក្រុមហ៊ុន Kindle, OpenTable និង Wall Street Journalជាដើម។  ជាងនេះទៅទៀត ក្រុមហ៊ុនបានសន្យាថា ក្រុមហ៊ុនផលិត apps ទាំងនោះនឹងត្រូវដាក់ផ្សាយពាណិជ្ជកម្ម ជាចំណងជើង នៅលើគេហទំព័រ ល្បីៗដូចជា CNN, The Daily Show Headlines, eBay, eMusic, Maxim, MLB at Bat, MTV News, Pageonce, PGA, Rdio, Skype, Soundhound និង Viber នៅសប្តាហ៍ខាងមុខនេះ។

ស្មាតហ្វូនដំបូង ដែលដំណើរការដោយ BB 10 platform គឺ BlackBerry Z10 នេះ ត្រូវបានគេ រំពឹងនឹងមានវត្តមានលក់ នៅក្រុមហ៊ុនចែកចាយបន្ត AT&T, Verizon និង  T-Mobile យ៉ាងយូរបំផុត ក្នុងខែមីនានេះហើយ ខណៈដែលម៉ូដែល BlackBerry Q10 ភ្ជាប់ឃីប៊ត QWERTY នឹងចេញលក់នៅក្រុមហ៊ុន Verizon, Sprint និង AT&T នៅក្នុងខែមីនានេះផងដែរ៕

Looking Today

Leave a comment